កម្ពុជា​គ្រោង​ពង្រីកប្រព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក បញ្ចៀស​ការ​ដឹក​ធ្ងន់​លើ​ផ្លូវជាតិ​

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានលើក​ពីផែនការ​ក្នុង​ ពង្រីកប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ដើម្បីកាត់បន្ថយ​ការ​ខូចខាត​ដោយសារ​ការ​ដឹក​ជញ្ជូន​ដែលប្រើប្រាស់នៅ​តាម​ផ្លូវ​ជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ឡើងនេះ​ ខណៈ​រដ្ឋមន្រ្តី​លោកស៊ុន ចាន់​ថុល បានជួប​ពិភាក្សា​ជាមួយ​ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA)។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា ទំហំនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ចង់ឃើញការដឹកជញ្ជូនទំនិញតាមផ្លូវដែកនៅកម្ពុជាមានទំហំកាន់តែធំឡើងដើម្បី កាត់បន្ថយការខូចខាតផ្លូវថ្នល់។

បើ​តាមលោក​រដ្ឋមន្រ្តី​ ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសុំការឯកភាពនាពេលខាងមុខនេះ។