ដំណាំ ៩មុខ របស់កម្ពុជាកំពុងត្រូវប៉ាន់ខ្លាំង ក្រោយអូស្ត្រាលីស្រាវជ្រាវឃើញថាមានតម្លៃខ្ពស់លើទីផ្សារ

សង្គម​និង​សេដ្ឋកិច្ច

លទ្ធផននៃការសិក្សស្រាវជ្រាវរបស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) បានបង្ហាញពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ៩មុខ កំពុងមានតម្លៃខ្ពស់ និងមានតម្រូវការទីផ្សារច្រើន នៅប្រទេសអូស្ត្រាលី ណូវេលសេឡង់ ចិន សហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាក់ស្តែងដំណាំដែលមានតម្លៃខ្ពស់ទាំង ៩ មុខនោះមានដូចជា ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀមជាដើម  ខណ:ក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តដល់សារធារណ:ជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធចូលរួមវិនិយោគ កែច្នៃផលិតផលកសិកម្មកម្ពុជា ដែលមានតម្លៃខ្ពស់ទាំងនេះ ។

ក្នុងជំនួបជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូចនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយ:ប្រព័ន្ធវីដេអូ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការស្រាវជ្រាវនេះ នឹងចូលរួមលើកកម្ពស់ផលិតផលកសិកម្មរបស់កម្ពុជា ហើយកសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ អាចចាប់យកទីផ្សារលើការដាំដុះដំណាំ ដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីនាំចេញទៅទីផ្សារដែលកំពុងមានតម្រូវការ៕