វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងរៀបចំនៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-បារាំង នឹងរួមគ្នារៀបចំវេទិកាធុរកិច្ច លើកទី៣ នាពេលខាងមុខដ៏ខ្លីនេះ ដើម្បីជំរុញការផ្គូផ្គងធុររកិច្ច និងបង្កើនកិច្ចសហការប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរបន្ថែមទៀត។នេះបើយោងតាមកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារត្រៀមសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ ដឹកនាំដោយ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រព្រឹត្តិទៅកាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខដ៏ខ្លីនេះ នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០២២ និងឆ្នាំ២០២៤។វេទិការធុរកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការផ្គូផ្គងធរុកិច្ច និងបង្កើនកិច្ចសហការឱ្យកាន់តែប្រសើរបន្ថែមទៀត រវាងរង្វង់ធុរកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាដើរតួជាយន្តការក្នុងការស្វែងយល់និងជួយដោះស្រាយបញ្ហាប្រឈមនានារបស់វិស័យឯកជន។

ពាក់ព័ន្ធនឹងប្រទេសបារាំងនេះដែរ ​កម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit)លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦។  នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលប្រមាណ៩០ប្រទេស ដើម្បីអបអរហ្វ្រង់កូហ្វូនី។ ចំពោះវិស័យទេសចរណ៍ ព្រឹត្តិការណ៍នេះ គឺជាឱកាសមាស​សម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបារាំង ​និងពីបណ្តាប្រទេសនិយាយភាសាបារាំងថែមទៀត​៕ អត្ថបទ៖ហ្សាលីន