ទឹកប្រាក់ ១០០ លាន​ដុល្លារ ប្រកាស​ដាក់​ដេញថ្លៃនៅខែ​កញ្ញានេះ

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ជាតិបានជូនដំណឹង​ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ ពី​ការ​ដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០.០០០.០០០ ដុល្លារអាមេរិក (មួយរយលានដុល្លារអាមេរិក) សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​ជូន​ដំណឹង​នេះ ដើម្បី​​ឲ្យ​គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករ ប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈចូលរួមការដេញថ្លៃតាមតាមការគួរ។ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែង នឹងជូនដំណឹងនាពេលក្រោយទៀត។