នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ» ដែលប្រគល់ដោយ លោកជំទាវ ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។
![](https://i2.wp.com/oknha.news/wp-content/uploads/2019/11/76728909_2588724924509322_4782746379619401728_o-2.jpg?fit=640%2C426&ssl=1)
សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានបានប្រាព្ឋពិធីបើកកាលព្រឹកមិញនេះ គឺមានអ្នកចូលរួមជាង៨០០នាក់ ដែលមានសមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ អ្នកចូលរួមនឹងបន្តប្រជុំពិភាក្សាគ្នាគ្នាជាបន្តទៀតនៅក្នុងវិមានសន្តិភាពដែលនឹងបញ្ចប់ទៅនៅពេលល្ងាចនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ធាគារសុខានៅល្ងាចនេះផងដែរ៕
ប្រភពផេក៖ Samdech Hun Sen, Cambodian Prime Minister