អន្ទិតកក្កដា សុភ័ណ្ឌ​ ចុះ​កិច្ចសន្យាការងារ​ទទួល​ថ្លៃ​​ពលកម្ម ៦ ម៉ឺន​ដុល្លារ ពីហាង​ម៉ូតូ​មួយកន្លែង

សង្គម​និង​សេដ្ឋកិច្ច

ហាងម៉ូតូ​មួយ​កន្លែង​បាន​ចុះ​កិច្ចសន្យាការងារជាមួយ​លោក​កក្កដា សុភ័ណ្ឌ ជា​ទូត​សុឆន្ទៈ ដោយ​ឲ្យតម្លៃពលកម្ម ៦ ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល ០៦ ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីត​ភិក្ខុ កក្កដា សុភ័ណ្ឌ​បាន​បង្ហាញ​មូលលប្បទានប័ត្រដែលទទួលបានពីហាងមង្គលម៉ូតូ ដោយ​រៀបរាប់​ពី​ការទទួល​បាន​ការងារ​ថ្មី​ជា​ទូតសុច្ឆន្ទៈនៅហាង​ម៉ូតូនេះ។

អតីត​ភិក្ខុ កក្កដា សុភ័ណ្ឌ ដែល​បួសជាព្រះសង្ឃ​នៅវត្តសារាវ័ន្តតេជោ បាន​រង​រឿងអាស្រូវជាហូហែរ​ និង​បាន​លាចាកសិក្ខាបទ​កាលពី​ឆ្នាំ​២០១៩ ដោយសារប្រពឹត្តិ​កំហុស​ឆ្គាំឆ្គងធម៌វិន័យរបស់ព្រះពុទ្ធសាសនា។

ក្រោយ​លាចាកសិក្ខាបទពី​ព្រះសង្ឃមក​ជាសមញ្ញជន អតីត​ភិក្ខសង្ឃ​រូប​នេះ​បាន​ក្លាយ​ជាតារាហ្វេសប៊ុកម្នាក់ តែងតែ​​បែកធ្លាយ​រឿង​ជីវិត​ផ្ទាល់ខ្លួន​លេច​ឮ​ដល់​មហាជន​ជាប់​ជានិច្ច៕