ក្រុមហ៊ុន​វិរៈ ប៊ុនថាំ ពង្រីកសាខា​​គ្រប់កន្លែង​នៅ​ក្រុង​ភ្នំពេញ មាន​ច្រើន​ជាង​ ៥៣ សាខា​​

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​វិរៈ ប៊ុនថាំ បាន​​ពង្រីកសាខា​នៅ​ក្រុង​ភ្នំពេញ​​មាន​ជាង ៥៣ កន្លែង ដែលផ្តល់​សេវាកម្ម​កាន់តែ​កៀក​លំនៅដ្ឋាន​របស់​​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូននិង​សេវា​បញ្ជើឥវ៉ាន់ឆាប់រហ័សឈានមុខ​គេ​ ការពង្រីក​សាខាស្ទើរ​តែ​គ្រប់ច្រកល្ហក​ទូទាំង​ក្រុង​ភ្នំពេញ ខណៈ​ដែល​ក្រុមហ៊ុន​បង្កើត​បាន​ជាង ២ ទសវត្សន៍​នេះ​បាន​បង្កើត​បណ្តាញ​ដឹកជញ្ជូន​មាន​ទូទាំង ២៥ ខេត្ត​ក្រុង​។

គិតមកត្រឹមឆ្នាំ២០២១នេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានលើសពី ៣០០សាខា ទូទាំំងប្រទេស។ ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដែលមានលោក​ឧកញ៉ា សួរ វីរៈ​ជា​អគ្គនាយក បានដំណើរការ​អាជីវកម្មដឹកជញ្ជូនអ្នក​ដំណើរ និង​បញ្ជើ​ឥវ៉ាន់ឆាប់​រហ័ស ​មិន​ថា​នៅ​តំបន់​ណា កន្លែងណា អាចប្រើប្រាស់​សេវាកម្មពី​ក្រុមហ៊ុនវិរៈ ប៊ុនថាំ​បានគ្រប់កន្លែងទាំងអស់ទូទាំងប្រទេស៕