កូនប្រុស​ប្រធានមន្ទីរសាធារណការ​​រាជធានីភ្នំពេញ​ជាប់​និទ្ទេស A សម័យ​ប្រឡង​បាក់ឌុប​២០២១

សង្គម​និង​សេដ្ឋកិច្ច

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​សម្តែងក្តីរីករាយ ក្រោយ​កូន​ប្រុស​របស់លោក​បានប្រឡងជាប់​បាក់ឌុប​ដោយ​ជាប់​បាន​និទ្ទេស A។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បង្ហោះ​នៅលើ​គណនី​របស់លោក​ប៉ុន្មាននាទី​មុន​នេះ លោក​បាន​បង្ហាញមោទនភាព​និង​​អបអរសាទរដែល​កូន​ប្រុស​របស់លោក​ឈ្មោះ​ សាំ សេដ្ឋា បាន​ជាប់​និទ្ទេស​ខ្ពស់​បំផុតនា​សម័យ​​ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំ​២០២១។

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសថានៅឆ្នាំនេះ មានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៧២០១៦ នាក់ស្មើ​៦៥.៦៥​ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤១៨៧នាក់។

ក្នុងចំណោមបេក្ខជនជាប់ទាំងនោះមានបេក្ខជនជាប់និទ្ទេស A មានចំនួន១៧៥៣នាក់ និទ្ទេស B មានចំនួន ១៥៥២នាក់ និទ្ទេស C ចំនួន ១១៦៣៤នាក់ និទ្ទេសDចំនួន ២៣៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩៩១៥នាក់។

លំដាប់បេក្ខជនទូទាំងប្រទេស​ដែលមាននិទ្ទេស A ច្រើនជាងគេ​គឺ​រាជធានីភ្នំពេញ​ចំនួន ៥៦៥ នាក់ និង​ខេត្តសៀមរាបចំនួន ១៥៣ នាក់៕