ទីក្រុងចំនួន ៣ នៅកម្ពុជា​ជាប់ឈ្មោះក្នុង​បញ្ជី​ទីក្រុង​ស្អាត​នៅ​អាស៊ាន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួង​ទេសចរណ៍​បាន​ចេញ​លទ្ធផល​ការ​ប្រឡង​ទីក្រុង​ទេសចរណ៍ស្អាត​អាស៊ាន​លើកទី ៣ ដោយកម្ពុជា​មាន​ទីក្រុង​ជាប់​ក្នុង​បញ្ជី​ក្នុង​ចំណោម​ទីក្រុង​ស្អាត​នៅ​អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាបរួមទាំងក្រុង១៨ទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍បានជាប់ជយលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្រោយពីធ្វើការវាយតម្លៃដោយផ្ទាល់ពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ហើយគ្រោងនឹងប្រគល់ជយលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។