៥ឆ្នាំកន្លងទៅ អាគារភ្លោះកម្ពស់ ១៣៣ជាន់ តម្លៃ៣ពាន់លានដុល្លារទល់មុខណាហ្គាវើលដ៍ មិនទាន់ឃើញលេចចេញសមិទ្ធផលដំកុំភួននៅឡើយ

សង្គម​និង​សេដ្ឋកិច្ច

កាលពី ៥ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ប្រទេសកម្ពុជា បានស្វាគមន៍អាគារភ្លោះកម្ពស់ជិត ៦០០ម៉ែត្រ តម្លៃជាង ៣ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង បើកការដ្ឋានសាងសង់ដំណាក់កាលដំបូង។ ការបើកការដ្ឋានដំបូងនេះ គឺសម្រាប់ការដ្ឋានគម្រោងជញ្ជាំងបេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំឲ្យមានការបាក់ច្រាំង នៅពេលការចាប់ផ្តើមសាងសង់សំណង់ អគារភ្លោះទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អគារភ្លោះ ១៣៣ ជាន់ ថៃប៊ុនរ៉ុងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូង

លោក ទួស សាភឿន ប្រធានក្រុមការងារស្ថាបត្យករ នៃក្រុមហ៊ុនសំណង់ ថៃ ប៊ុនរ៉ុង និងជាអគ្គលេខាធិការរងគណៈស្ថាបត្យកម្មកម្ពុជា បានបញ្ជាក់ថា គម្រោង «មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង» សាងសង់នៅលើផ្ទៃដីទំហំ៤៩,៧៣២ម៉ែត្រក្រឡា ដែលមានកំពស់៥៦១.៧ម៉ែត្រ ស្មើនឹង១៣៣ជាន់ គឺគិតចំនួនផ្ទៃដែលប្រើប្រាស់បាន បើគិតបញ្ចូលទាំងកំពស់អង់តែន២៥ម៉ែត្រទៀត គឺមានកំពស់រហូតដល់៥៨៦.៧ម៉ែត្រឯណោះ។

អគារខ្ពស់ជាងគេក្នុងអាស៊ាននៅកម្ពុជា ប្រកាសកាលបរិច្ឆេទជាផ្លូវការ - Khmerhome

ក្រុមការងារសារព័ត៌មានឧកញ៉ាញូស៍ បានទៅដល់ទីតាំងគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មអាគារភ្លោះ ថៃ ប៊ុងរ៉ុង លំដាប់ពិភពលោកមួយនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខកាស៊ីណូណាហ្គាវើលដ៍ មិនទាន់ឃើញមានសមិទ្ធផលជាដំកុំភួនណាមួយកើតឡើងនៅឡើយនោះទេ ដោយឃើញតែសំណង់ជើងក្រោមមួយចំនួនលេចរូបរៀងឡើង និងមានគ្រឿងចក្រសម្ភារៈរបាត់រប៉ែយគរទុកចោល។

នៅពេលសួរថា តើគម្រោងនេះនឹងត្រូវសាងសង់នៅពេលណាឲ្យច្បាស់ប្រាកដនោះ សារព័ត៌មានឧកញ៉ាញូស៍នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ បានទាក់ទងសុំការបំភ្លឺពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងក្រុមហ៊ុន ថៃ ប៊ុងរ៉ុង មិនអាចទាក់ទងបាននោះទេ។

យ៉ាងណា ឧកញ៉ាញូស៍ និងផ្តល់ដំណឹងលម្អិតនៅពេលដែលសុំបំភ្លឺពីភាគីក្រុមហ៊ុនសាងសង់ និងអាជ្ញាធរពាក់ព​័ន្ធគម្រោងសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះបាន។

សូមជម្រាបថា អគារពាណិជ្ជកម្មភ្លោះកម្ពស់ជិត៦០០ម៉ែត្រ នឹងត្រូវសាងសង់នៅលើដីអតីតសួនកម្សាន្តឌ្រីមលែន។ គម្រោងនេះត្រូវបានប្រកាសឡើងកាលពីខែមីនា ឆ្នាំ២០១៦ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនចិន។

អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន គឺខ្ពស់ជាងអគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៤៥២ ម៉ែត្រ មាន ៨៤ជាន់) អគារ Keangnam Hanoi Landmark របស់ប្រទេសវៀតណាម (កម្ពស់ ៣៤៥ម៉ែត្រ មាន ៧៧ ជាន់) អគារ Menara Telekom របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៣១០ ម៉ែត្រមាន ៥៥ ជាន់) និងអគារ Baiyoke II របស់ប្រទេសថៃ ដែលមានកម្ពស់ ៣០៤ ម៉ែត្រ មាន៨៤ជាន់ ទៅទៀត។

សម្តេចតេជោ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគារភ្លោះ ThaiBunrong -  Khmerhome

នៅពេលអគារមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ សាងសង់ចប់ នឹងក្លាយជានិម្មិតរូប នៃការអភិវឌ្ឍជាតិ មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល និងជាពិសេសបានលើកតម្លៃកិត្យានុភាព សម្រាប់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ដែលជាប្រទេសធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់៕