ខេត្តកំពង់ស្ពឺ ផ្ដល់ឱកាសការងារជិត២ម៉ឺនកន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ

សង្គម​ និង​សេដ្ឋកិច្ច

ឱកាសការងារចំនួន១៩,០២៣  កន្លែង នៅខេត្តកំពង់ស្ពឺ នឹងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងការងារ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឱកាសការងារជិត២ម៉ឺនកន្លែងនៅខេត្ដកំពង់ស្ពឺនេះ ជ្រើសរើសក្នុងវិស័យឧស្សាហកម្ម ដែលមានជាច្រើនជំនាញដូចជា៖ អ្នកតម្លើងអគ្គិសនី, ផ្នែកដេរ, ផ្នែកអ៊ុត វេចខ្ចប់, បុគ្គលិកទូទៅ, អ្នកបញ្ជារម៉ាស៊ីនដេរ, ធ្វើស្បែកជើង និងអ្នកបញ្ចូលទិន្នន័យ។

ក្រសួងការងារបានបន្ថែមថា ក្រៅពីខេត្ដកំពង់ស្ពឺ, រាជធានី-ខេត្ដទូទាំងប្រទេសក៏បានប្រកាសផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ។

ក្រសួងការងារ គូសបញ្ជាក់ថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួនជាង ៣០ម៉ឺននាក់ហើយ បានទទួលការងារតាមរយៈយន្ដការរបស់ក្រសួង។ ជាថ្មីម្ដងទៀត ក្រសួងក៏បានបន្តអំពាវនាវដល់បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ទទួលបានការងារងារធ្វើ សូមទាក់ទងទៅលេខទូរសព្ទ ១២៩៧ ដើម្បីឱ្យក្រសួងជួយសម្របសម្រួលស្វែងរកការងារជូន៕