ម៉ោងនេះ មានរដ្ឋមន្រ្តីការបរទេសពីរប្រទេសហើយមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីអាស៊ាននៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួនពីរប្រទេសបានមកដល់កម្ពុជា ខណៈរដ្ឋមន្រ្តីទាំងអស់បាន​បញ្ជាក់​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ានរួច​ហើយ ​លើកលែង​តែ​ប្រទេស​ភូមា​ចេញ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ ដែលបានមកដល់នៅថ្ងៃរសៀល ទី១៥ កុម្ភៈ មានរដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសឹង្ហបុរី។

ហើយរដ្ឋមន្រ្តីការបរទេសដែលនឹងមកបន្តបន្ទាប់ រួមមានប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រួមនឹងកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ ចំណែក រដ្ឋមន្រ្តីការបរទេសថៃ ​និង​ប្រ៊ុយណេ ​បាន​បញ្ជាក់​ពី​ការ​ចូលរួម​ប្រជុំ​តាម​អនឡាញ។

កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន នឹងត្រូវរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន(AFMR)នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយផ្តល់ជម្រើស២ សម្រាប់ការចូលរួម គឺដោយផ្ទាល់ និងតាមអនឡាញ។

យ៉ាងណា ជុំវិញប្រធានបទដែលត្រូវលើកមកជជែកក្រសួងការបរទេសកម្ពុជា មិនទាន់បានឲ្យដឹងនៅឡើយ ប៉ុន្តែភាពចម្រូងចម្រាសជុំវិញបញ្ហាភូមា ត្រូវបានគេមើលឃើញថាជាហេតុផលមួយ ខណៈសមាជិកអាស៊ានទាំងមូលបង្ហាញជំហតម្រូវឲ្យរបបយោធាភូមាត្រូវតែគោរពគោលការណ៍ជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានឲ្យបាន៕