ឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មកម្ពុជា មានតម្លៃរហូត៥,០០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានលើកឡើងថា តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានប្រមាណ ៥,០០០លានដុល្លារអាមេរិក មានកំណើន ២៥% ធៀបទៅនឹងការនាំផលិតផលកសិកម្មឆ្នាំ ២០២០ ដែលក្នុងនោះ ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។

សម្តេចបន្តថា ការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។

គួរបញ្ជាក់ថា វិស័យកសិកម្មឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬ គិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន។នេះបើតាមការបញ្ជាក់បន្ថែម ពី
សម្តេច​តេជោ ហ៊ុន សែន។

យ៉ាងណា សម្តេចថា រដ្ឋាភិបាល ក៏បានដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្ត ដែលបានតម្រង់ទិសការអភិវឌ្ឍ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបានជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕
អត្ថបទ៖ រង្សី