សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ ភ្ញៀវ​កក់​ពេញ​អស់​សម្រាប់ការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

​សម្តេចតេជោ ហ៊ុន សែន បានថ្លែងនា​ឱកាស​អញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េនៅ​ព្រឹកមិញនេះ សណ្ឋាគារនៅខេត្តព្រះសីហនុ ភ្ញៀវ​កក់ពេញ​អស់​ហើយ​សម្រាប់ការស្នាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ប៉ូលសេដ្ឋកិច្ច និង​ជា​ខេត្ត​ទេសចរណ៍​ដែលមាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ជាតិ​និង​អន្តរជាតិ​​មក​កម្សាន្ត។

កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៤ សម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សម្តេច​នឹងទៅ​សម្រាកលម្ហែនៅខេត្តព្រះសីហនុ ហើយនឹងមុជទឹកសមុទ្រលេងកម្សាន្ត​ផងដែរ។

សម្ដេចតេជោបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំខាលខាង​មុខ​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​រៀបចំ​ឡើង ដែលនឹង​​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​​ទូទាំង​ប្រទេស​អាច​ប្រារព្ធ​ពិធី​កម្សាន្ត​សប្បាយ​ជួបជុំ​គ្រួសារ។

ទោះជាយ៉ាងណាសម្ដេចតេជោបានអំពាវនាវដល់ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បន្តរក្សាគម្លាត ពាក់ម៉ាស់ លាងដៃ ដើម្បីទប់ស្កាត់បង្ការការចម្លងមេរោគកូវីដ១៩ក្នុងសហគមន៍៕