អ្នកឧកញ៉ា សួរ វីរៈ ៖ “សន្តិភាព ជាតម្លៃរួមនៃមនុស្សជាតិជាសកល”

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៧ ខែមករា ជារៀងរាល់ឆ្នាំ សហគមន៍អន្តរជាតិនានានៅលើកពិភពលោក ​តែងប្រារព្ធទិវាចងចាំ ដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស។ កាលបរិច្ឆេទនេះ ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៥ ដើម្បីរំឭកដល់ការរំដោះតំបន់អូស្វីត-បៀកណូ ដែលជាជំរំសម្លាប់រង្គាលដ៏ធំ និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ និងដើម្បីឆ្លុះបញ្ចាំងជាសកលពីគ្រោះថ្នាក់ នៃការស្អប់ខ្ពើមរើសអើងជាតិសាសន៍ ការបន្ទាបតម្លៃមនុស្ស និងបិទ​សិទ្ធិ​សេរីភាព។ ទិវានេះ មិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭក អប់រំ ព្រមាន និងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគត ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
https://www.i24news.tv/en/news/international/europe/1656102514-russia-
spreads-fake-images-of-anti-russian-stickers-at-auschwitz-museum

The entrance gate of the Auschwitz-Birkenau concentration camp in Poland.

ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ 1933 ដល់ឆ្នាំ 1945។ ជនជាតិជ្វីហ្វ ត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះ ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយ ដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។

https://www.trumanlibrary.gov/photograph-records/72-3220
Survivors after the liberation of Auschwitz.

នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំឭកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស ជាកុងស៊ុលកិត្តិយសនៃប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកុមារមួយរូប ដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត ​បានបង្ហាញពី​ការចូលរួម​គាំទ្រដល់ទិវាចងចាំ ដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស ជាសកលមួយនេះ​។

https://peoplesdispatch.org/tag/auschwitz-concentration-camp/
A painting depicting the Soviet Army liberating the Nazi Auschwitz concentration
camp.

អ្នកឧកញ៉ា បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ជំរុញ​ការ​ចងចាំដល់ជនរង់គ្រោះគ្រប់រូបនៃ អំពើប្រល័យពូជសាសន៍គ្រប់ទម្រង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកល នឹងអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។ កិច្ច​គាំទ្រ​របស់ អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ លើកកម្ពស់​តម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និង​កិច្ចគាំពារ​សិទ្ធិ មនុស្សជាតិជាសកល។

https://italiana.esteri.it/italiana/en/eventi/holocaust-remembrance-day-in-israel/
Photographs of Jewish victims of the Holocaust, displayed at the Yad Vashem
Memorial in Israel.

អ្នកឧកញ៉ា សួរ វីរៈ សង្កត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍​​ហូឡូខូស បាន​ឆ្លុះ​បញ្ចាំង​ជា​ថ្មី​អំពី​ការទទួលខុសត្រូវ​របស់​ប្រជាជាតិ និង​ប្រជាជន​ទាំងអស់​ក្នុង​ការ​រួបរួម​ប្រឆាំង​នឹង​ការ​ប្រល័យ​ពូជសាសន៍ ការ​ស្អប់ខ្ពើម និង​ការ​រើសអើង​គ្រប់​ទម្រង់​ទាំងអស់ និង​ដើម្បី​ធានា​បានថា​របបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេល​អនាគត៕

https://mjhnyc.org/blog/auschwitz-history-an-introduction/
The entrance to Auschwitz.
Shoes collected from the victims.
https://www.royal.uk/holocaust-memorial-day-and-75th-anniversary-liberation-
auschwitz
https://www.holocaust.cz/en/history/concentration-camps-and-
ghettos/auschwitz/

Children after the liberation of Auschwitz concentration camp (photo from the
National Archives of Belarus; courtesy of the United States Holocaust Memorial
Museum, USHMM).
https://www.wsj.com/articles/what-were-their-survival-odds-im-here-anyway-
1510508842

PHOTO: ISTOCK/GETTY IMAGES
All Jews in the concentration camps were tattooed with numbers on their arms,
which were used in place of their names.
Cr. Museum of Jewish heritage A living Memorial to the Holocaust
https://mjhnyc.org/core-focus-special-topics-raised-in-the-holocaust-what-hate-
can-do/