លោក ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ចុះហត្ថលេខារួមគ្នាចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ (TYDA) និងធនាគារ វីង (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី១២ ខែមេសានេះ បានចុះអនុស្សារណៈយោគយល់គ្នាក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានាពេលនេះធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) ម.ក។

តាមរយៈសកម្មភាពប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ និងកិច្ចការមនុស្សធម៌ជាច្រើននាពេលកន្លងមក ឃើញថាគ្រូពេទ្សស្មគ្រចិត្តទាំងអស់ បានលះបង់ពេលវេលា ការចំណាយពេលជាមួយគ្រួសារ សុវត្ថិភាពផ្ទាល់ខ្លួន មិនខ្វល់ពីហានិភ័យ គឺដើម្បីរួមគ្នាក្នុងបុព្វហេតុសង្គ្រោះពលរដ្ឋខ្មែរ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕