សមាគមអ្នកឧកញ៉ា ពុង ឃាវសែ ត្រៀមរៀបចំពិព័រណ៍សំណង់ដ៏ធំបំផុតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សមាគមអ្នកសាងសង់កម្ពុជា របស់អ្នកឧកញ៉ា ពុង ឃាវសែ គ្រោងនឹងរៀបចំពិព័រណ៍សំណង់ធំបំផុតនៅកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាចុងឆ្នាំ២០២២នេះ ក្រោយផ្អាកធ្វើដោយផ្ទាល់អស់រយៈពេល ២ឆ្នាំបន្ទាប់ជួបវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍សំណង់ដ៏ធំនេះ នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ដល់ ទី ៣ ខែ ធ្នូ ដែលមានសរុបជាង ៣០០ ស្ដង់ ដាក់បង្ហាញផលិតផលទាក់ទងនឹងវិស័យសំណង់រាប់ពាន់ផលិតផលពីក្រុមហ៊ុនទាំងក្នុងស្រុក និងបរទេស។

លើសពីនេះ ក្រៅពីការដាក់បង្ហាញផលិតផល ក៏មានមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកធ្វើបទបង្ហាញអប់រំអំពីច្បាប់ និងបទបញ្ញតិសំណង់ថ្មីៗ ដល់អ្នកចូលរួមផងដែរ៕