សម្តេច ហ៊ុន សែន ត្រៀមចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកម្ពុជាវិញ នៅនាព្រឹកថ្ងៃទី១៤ ខែឧសភាម៉ោងនៅសហរដ្ឋអាមេរិច បន្ទាប់ពីចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាមួយនឹងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារជាសម្លេងនៅល្ងាចថ្ងៃសៅរ៍នេះ សម្តេចតេជោហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងគណៈប្រតិភូកម្ពុជាកំពុងត្រៀមចេញរដ្ឋធានីវ៉ាស៊ីន ដើម្បីត្រឡប់មកកម្ពុជាវិញ ក្រោយបំពេញបេសកកម្មក្នុងនាមជាប្រធានអាស៊ាននៅលើទឹកដីអាមេរិករយៈ ៤ថ្ងៃ។

សម្ដេចតេជោបន្តថា សម្តេចនឹងគណៈប្រតិភូនឹងមកដល់កម្ពុជានៅថ្ងៃអាទិត្យស្អែកនេះ។

មុនចាកចេញពីវ៉ាសុិនតោន សម្តេចឆ្លៀតផ្ញើសារថ្លែងអំណរគុណ និងកោតសរសើរបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសកាណាដា និងអាមេរិក ដែលមកទទួលស្វាគមន៍ ព្រមទាំងសំណេះសំណាលជាមួយសម្ដេចដែលមានវត្តមាននៅសហរដ្ឋអាមេរិកលើកនេះ។

យ៉ាងណា សម្តេចក៏បានគូសបញ្ជាក់ផងដែរពីភាពអត់ធ្មត់របស់បងប្អូនខ្មែរ ក្រោយមានពលរដ្ឋខ្មែរម្នាក់ប្រមាថមើលងាយតាមរយៈការយកស្បែកជើងគុបសំដៅមករកសម្តេច ខណៈសម្តេចកំពុងទទួលការស្វាគមន៍ពីពលរដ្ឋយ៉ាងច្រើនកោះកុរ។

ទោះបីជាបែបនេះក្តី ដំណើរទស្សនកិច្ច និងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក នៅឆ្នាំនេះឃើញថាទទួលបានផ្លែផ្កាជាច្រើនសម្រាប់ប្រជាជាតិអាស៊ានទាំងមូល ក៏ដូចជាកម្ពុជាផងដែរ៕