ឯកឧត្តម ស៊ុន ចាន់ថុល៖ ចំណាយថ្លៃសាកតែ៤ដុល្លារ អាចជិះឡានបាន ១០០គីឡូម៉ែត្រ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​​បាន​បញ្ជាក់​ឱ្យ​ដឹង​​ពី​តម្លៃ​សាកថាមពល​រថយន្ត​អគ្គិសនី​ថា ​​ចំណាយ​ប្រហែល​​តែ ៤​ដុល្លារ​ប៉ុណ្ណោះ ​​ក្នុង​ការ​បើកបរ​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈកម្មវិធី​ផ្សាយផ្ទាល់ MPWT LIVE SHOW ​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​​នេះ​ ឯកឧត្តម​ ស៊ុន ចាន់​ថុល ​​​បាន​​​ឱ្យ​ដឹង​ថា ការប្រើប្រាស់យានយន្ត​អគ្គិសនី (EV) នៅកម្ពុជា ​​​កំពុង​តែ​បោះជំហាន​ទៅ​មុខ​​ជា​បន្ត​បន្ទាប់​ហើយ ដោយ​បច្ចុប្បន្ន​មាន​ស្ថានីយសាកថាមពល​នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​​រួច​ហើយ និង​កំពុង​សាងសង់​ស្ថានីយ​ជា​ច្រើន​កន្លែង​ទៀត នៅ​​រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ជា​ច្រើន​ទៀត នៅ​តាម​បណ្តា​រាជធានី-ខេត្ត។

ចំពោះ​​តម្លៃ​នៃ​ការ​សាក​ថាមពល​គឺ​ធូរ​ថ្លៃ​ទេ ដោយ​ឯកឧត្តម​​​ បាន​បញ្ជាក់​ថា ថ្លៃសេវាសាក​ខ្ទង់ ១៣០០រៀលក្នុង​មួយ​គីឡូវ៉ាត់ ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ចំណាយ​​អស់​ប្រហែល​​ត្រឹម​តែ ៤​ដុល្លារ នឹ​ង​អាច​ធ្វើ​ដំណើរ​បាន ១០០គីឡូម៉ែត្រ៕