សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចនិងតែងតាំង លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ឱ្យកាន់មុខតំណែងជា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ហើយត្រូវបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។

សូមជម្រាបថា មុនក្លាយជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង លោក ហែម ដារិទ្ធិ គឺជាអតីតអភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រី បានតែងតាំង លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងចូលកាន់តំណែងចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣៕




