មកស្គាល់ក្រុមហ៊ុន៤ ដែលកំពុងលេចធ្លោរ នៅខេត្តបន្ទាយមានជ័យ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាយមានជ័យ ជាខេត្តដ៏មានសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេសកម្ពុជា។ ខេត្តនៅភាគពាយ័ព្យមួយនេះ ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ឧត្តរមានជ័យ សៀមរាប បាត់ដំបង និង​​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ។ បន្ទាយមានជ័យ​ មាន​ក្រុង​ចំនួន​២​គឺ ក្រុង​សិរិសោភ័ណ (ទីរួមខេត្ត) និង​ក្រុង​ប៉ោយប៉ែត ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​បំផុត​មួយ។ ដោយសារ​​មាន​ច្រកអន្តរជាតិ​ប៉ោយប៉ែត ​​​ភ្ជាប់​មក​ក្រុង​សិរិសោភ័ណ ​​​​បាន​ធ្វើ​ឱ្យ​ខេត្តមួយ​នេះ​ មាន​ក្រុមហ៊ុន​ និង​ការ​វិនិយោគ​​ជា​ច្រើន​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃ​នេះ​ ឧកញ៉ាញូស៍ សូម​បង្ហាញ​ក្រុមហ៊ុន​ ឬ​មុខ​ជំនួញ​​ចំនួន​ ៤ ដែល​កំពុង​​មាន​សកម្មភាព​លេចធ្លោរ នៅ​ខេត្ត​បន្ទាយមានជ័យ ដូច​ខាង​ក្រោម៖ ​

១. ក្រុមហ៊ុន Talk2 Solution & Talk2 Coffee | ម្ចាស់ក្រុមហ៊ុន លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

២. ក្រុមហ៊ុន ហ៊ុយ ឡេង ជោគជ័យ១ (ផ្សារ ហ៊ុយ ឡេង) | ប្រធានក្រុមហ៊ុន លោក ហ៊ុយ ឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

៣. ក្រុមហ៊ុនអន្តរជាតិ សៀងហ៊ី លក់គ្រឿងយន្ត Kubota និងជីគ្រប់ប្រភេទ | ប្រធានក្រុមហ៊ុន លោក ស៊ាង តូហ៊ី អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

៤. ក្រុមហ៊ុនដូរប្រាក់ ឆាន់ ម៉ាន់ហេង | ម្ចាស់ក្រុមហ៊ុន លោក ឆាន់ ប៊ុនម៉ាន់ អនុប្រធានសភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ។