កម្ពុជា ត្រូវការឱ្យបង់ក្លាដែស ជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសប្រើប្រាស់គ្រឿងចក្រ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងការងារ បានបង្ហាញបំណងត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកបច្ចេកទេសប្រើប្រាស់គ្រឿងចក្រ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍នៃវិស័យកសិកម្មកម្ពុជា។នេះបើយោងតាមជំនួបការងាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាពេលនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាមានលក្ខខណ្ឌការងារដែលផ្សាភ្ជាប់ទៅនឹងការនាំចេញ កិច្ចព្រមព្រៀងនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគ។ បា្រក់ឈ្នួលនៅកម្ពុជាមានការតំឡើងខ្ពស់ សម្រាប់ការប្រកួតប្រជែងគឺពិបាក ហើយវាក៏ប្រសើរផងដែរសម្រាប់ជីវភាពកម្មករនិយោជិតរបស់កម្ពុជា។ ហេតុនេះ ឯកឧត្តមថា ប្រទេសទាំងពីរអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

ជាមួយគ្នានេះ ឯកឧត្តមថា ចំពោះពលករបង់ក្លាដែសប្រមាណ ៤០០ នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារ ពីប.ស.ស ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។

បន្ថែមពីនេះ ឯកឧត្តមថា សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាងបច្ចេកទេសផ្នែកកសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រាស់គ្រឿងចក្រស្ទើរតែ១០០ភាគរយទៅហើយ  តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះ កម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកនេះផងដែរ។ 

ជាការឆ្លើយតប ឯកឧត្តម មហាម៉េដ  អាប់ឌុល  ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា បានលើកឡើងថា ចំពោះការស្នើក្រុមការងារបច្ចេកទេស បង់ក្លាដែស ក៏បានអញ្ជើញរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាទៅទស្សនកិច្ចនៅបង់ក្លាដែសផងដែរ។ជាមួយ ឯកឧត្តម ក៏រីករាយចំពោះកិច្ចសហការជាមួយកម្ពុជា លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀត៕