CEO ក្រុមហ៊ុន Camsolution ចែករំលែកគន្លឹះ៣ចំណុច បើចង់ក្លាយជាសហគ្រិនជោគជ័យ

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Camsolution Technology បាន​ចែក​រំលែក​គន្លឹះ​ចំនួន​៣​ចំណុច​ បើសិន​ជា​ចង់​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​ម្នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធាន​វិទ្យាស្ថាន TUX Global ​​រូប​នេះ​ បាន​ថ្លែង​ក្នុង​​កម្មវិធី​តម្រង់ទិស​អំពី​ជំនាញ​សហគ្រិន​ ជូន​ដល់​និស្សិត​វិស្វកម្ម​​សាលា​តិចណូ ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​ថា ​ការ​ក្លាយ​ជា​សហគ្រិន​ ឬ​ CEO ម្នាក់​គឺ​ជា​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ ប៉ុន្តែ​លោកស្រី​សូម​ចែក​រំលែក​នូវ​គន្លឹះ​សំខាន់​ចំនួន​៣ ​​ដើម្បី​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​ ដែល​មាន​ដូច​ជា៖

១. ធ្វើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត៖ បើ​អ្នក​កំពុង​នៅ​ទីណា កំពុង​តែ​ធ្វើ​រឿង​អ្វី គឺ​ត្រូវ​តែ​ប្រមូល​អារម្មណ៍ និង​ផ្តោត​ធ្វើ​តែ​ការងារ​នោះ​ឱ្យ​បាន​ល្អ​បំផុត កុំ​​បណ្តោយ​អារម្មណ៍​ទៅ​គិត​រវើររវាយ​​រឿង​ផ្សេងៗ​ច្រើន​ពេក។

២. ជាសហគ្រិន​ មិនមែន​​ដើម្បី​ឡូយ​នោះ​ទេ តែ​ត្រូវ​គិត​ជួយ​ដល់​សង្គម​ជាតិ និង​រក​វិធី​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន និង​សង្គម។

៣. សហគ្រិន​ តែងតែ​ចាប់​ផ្តើម​គំនិត​ថ្មី មិន​មែន​ចម្លង​ពី​គេ​នោះ​ទេ។

លោកស្រី ហ៊ាង អូមួយ ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ដើម្បី​ក្លាយ​ជា​សហគ្រិន​បាន មិនមែន​ចាប់​ផ្តើម​ភ្លាម​អាច​ក្លាយ​ជា​សហគ្រិន​នោះ​ទេ តែ​ជំហាន​ដំបូង​គឺ​ត្រូវ​ទៅ​ធ្វើការ​នៅ​ស្ថាប័ន​ធំៗ​ណា​មួយ​សិន ដើម្បី​រៀន​សូត្រ និង​បាន​បទពិសោធន៍​ពី​គេ។ ក្នុង​នាម​ជា​សហគ្រិន​ ​​ចាប់​អ្វី​ត្រូវ​ចាប់​ឱ្យ​ច្បាស់ ហើយ​ចំណុច​ពិសេស​ទៀត​នោះ​ ត្រូវ​មាន​អាកប្បកិរិយា​ល្អ មាន​គុណធម៌ មាន​វិន័យល្អ និង​ចេះ​បង្កើត​ទំនាក់ទង​ ឬ​បណ្តាញ​ឱ្យ​បាន​ច្រើន៕