កូនប្រុសរដ្ឋមន្រ្តីក្រសួងការងារ ឡើងដំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងលោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សំហេង បុរស គឺជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងជាកូនប្រុសលោក អ៊ិត សំហេង អតីតក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន​ ចាប់​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០១៣ ខណៈបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រៅពីកាន់ការងាររដ្ឋ លោក ​សំហេង ​​បុរស ​ក៏ជាអនុ​ប្រធាន​​សហព័ន្ធ​​យុវជន​​កម្ពុជារាជ​ធានី​​ភ្នំពេញផងដែរ។

គួររម្លឹកផងដែរថា កាលពីឆ្នាំ២០២១កន្លងទៅ  លោក សំហេង បុរស ក៏​ត្រូវ​បាន​អង្គមហាសន្និបាទ ជ្រើស​រើស​ឱ្យធ្វើជាប្រធាន​សហ​ព័ន្ធ​ខ្មែរ​កីឡាអត្ត​ពល​កម្ម​ស្ម័គ្រ​ចិត្ត ជំនួស​លោក អ៊ុក សិទ្ធិ​ជាតិ ដែល​​បាន​លាលែង​ នៅ​ពាក់​កណ្តាល​អាណត្តិ​ទី ​៧​។

តាម​ប្រវត្តិ​ ​លោក សំហេង បុរស ​គឺ​ជា​អ្នក​និយម​លេង​កីឡា​ច្រើន​ប្រភេទ ដូច​ជា​កីឡា​វាយ​កូន​គោល កីឡា​រត់​ប្រណាំង កីឡា​បេស​ស្បល ជា​ពិសេស ក្នុង​ឆ្នាំ​២០១៩ លោក​បាន​ចូល​ប្រកួត​រត់​ប្រណាំងចម្ងាយ​ ​១០ ​គីឡូម៉ែត្រ នៅ​ខេត្ត​សៀម​រាប និង​រត់​ប្រណាំងពាក់​កណ្តាល​ម៉ារ៉ា​តុង ចម្ងាយ​ ២១ ​គីឡូ​ម៉ែត្រ ក្នុង​ឆ្នាំ​ ២០២០​៕​