តើមន្ត្រីវ័យក្មេង ទឹម ផានូ ធ្លាប់កាន់តំណែងអ្វីខ្លះ មុនឡើងជាអភិបាលក្រុងច្បារមន?

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​តែងតាំង​លោក ទឹម ផា​នូ ជា​អភិបាលនៃ​គណៈ​អភិបាល ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជំនួស​លោក ហុ​ក ម៉ា​រ៉ា​ឌី ដែល​ត្រូវ​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ។ តើ​លោក​ ទឹម ផានូ ធ្លាប់​កាន់​តួនាទី​អ្វីខ្លះ មុន​ទទួល​បាន​តំណែង​ជា​អភិបាល​ក្រុង​នេះ?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលក្រុងវ័យក្មេងរូប​នេះ​ បាន​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ដំបូង កាល​ឆ្នាំ​២០១៥ ​​​ដែល​ពេល​នោះ​ជា​មន្ត្រី​នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃ​ក្រសួង​មហាផ្ទៃ។ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៨ ​​លោក​ ទឹម​ ផានូ ​​​​បាន​ផ្ទេរ​​ទៅ​​បម្រើ​ការងារ​នៅ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ​​ដោយ​កាន់​តួនាទី​ជា​អនុប្រធាន​ផ្នែក​ច្បាប់ និង​ស៊ើប​អង្កេត នៃ​ការិយាល័យ​ប្រជាពលរដ្ឋ​​របស់​រដ្ឋបាល​ខេត្ត។ នៅ​ឆ្នាំ​២០១៩ ​​លោក​ក៏​ទទួល​បាន​​មុខ​តំណែង​ជា​អភិបាល​រង នៃ​គណៈអភិបាល​ក្រុង​ច្បារ​មន ​​មុន​នឹង​ទទួល​បាន​តំណែង​ជា​អភិបាល​ក្រុង​ច្បារ​មន​ នៅ​ឆ្នាំ​២០២២​នេះ។

លោក​ ទឹម ផានូ ​​ដែល​បច្ចុប្បន្ន​មាន​ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់​លេខ​១ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ មក​ពី​សាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​​បាន​បញ្ចប់​ថ្នាក់​​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ​វេស្ទើន។ លោក​ក៏​ធ្លាប់​​​ជា​និស្សិត​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក រយៈពេល​១​ឆ្នាំ​ផង​ដែរ៕