បទថ្មី «មើលទឹកភ្លៀងហូរទឹកភ្នែក» របស់ ខេម អាចឆក់​យក​បេះដូងអ្នកស្តាប់ឲ្យស្លុងតាមអត្ថន័យ

សង្គម​និង​សេដ្ឋកិច្ច

«នៅម្នាក់ឯងមើលទឹកភ្លៀងហើយហូរទឹកភ្នែក» ជាពាក្យពេជន៍ឃ្លោងឃ្លារមួយ បង្កប់ក្នុងស្នាដៃចម្រៀងថ្មី​របស់លោក ខេម ដែលទើបនឹងបញ្ចេញជាផ្លូវការនាពេលថ្មីៗនេះ។ តាមរយៈស្នាដៃថ្មី ក្រោមចំណងជើងថា «មើលទឹកភ្លៀងហូរទឹកភ្នែក» បានធ្វើឲ្យអ្នកគាំទ្រដែលបានស្តាប់ហើយពេញចិត្តតែម្តង ជាពិសេសពេល​កំពុងស្តាប់ គឺស្លុងអារម្មណ៍ចូលទៅតាមអត្ថន័យនៃបទចម្រៀងតែម្តង ត្បិតថាបទនេះរៀបរាប់ពីរឿងរ៉ាវ​ស្នេហា លាយឡំនឹងខ្លឹមសារកំសត់ពីជីវិតស្នេហាមួយគូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការកត់សម្គាល់ បទចម្រៀងបែបមនោសញ្ចេតនា «មើលទឹកភ្លៀងហូរទឹកភ្នែក» ដែលបកស្រាយនិង​សម្តែងដោយលោក ខេម ត្រូវបានគេដឹងថា ជាស្នាដៃនិពន្ធថ្មីរបស់លោក សង្ឃឹម, លោក ឃ្លាំង កុម្ភៈ និង​ក្រុម​ការងារជាច្រើនរូបទៀត បានរួមដៃគ្នាផលិតបទនេះឡើង ដោយក្រៅពីអត្ថន័យស្នេហា​ជ្រាលជ្រៅហើយ​នោះ គឺមានការសម្តែងរបស់លោក ខេម និងតួស្រី យ៉ាងស៉ីសង្វាក់គ្នាផងដែរ អមដោយទេសភាពយ៉ាង​ស្រស់​បំព្រង និងមានភ្លៀងធ្លាក់ ដែលត្រូវនឹងចំណងជើង និងអត្ថន័យចម្រៀងផងដែរ។

ទើបតែបញ្ចេញនៅដើមខែនេះ បទចម្រៀង «មើលទឹកភ្លៀងហូរទឹកភ្នែក» កំពុងតែពេញនិយមស្តាប់ពី​បណ្តា​យុវវ័យទូទៅ ជាពិសេសគឺត្រូវនឹងសាច់រឿងរបស់អ្នកមានស្នេហាមួយចំនួន និងបានបែកបាក់គ្នា និង​មានការនឹកនាដល់គ្នា នៅពេលភ្លៀងធ្លាក់ ស្របពេលខែនេះជារដូវវស្សាផងនោះ។

ចង់ដឹងថា ចម្រៀងមួយបទនេះពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយទស្សនា​និងស្តាប់ដូចខាង​ក្រោម៖