មាសចុះថ្លៃ ឥឡូវដល់វេនប្រេងសាំងនៅកម្ពុជាចុះថ្លៃដែរហើយ!

សង្គម​និង​សេដ្ឋកិច្ច

បញ្ហាសេដ្ឋកិច្ចសកល និងការសម្រុកបញ្ចេញមាសឡើងចង់ជុញទៅក្នុងទីផ្សារអន្តរជាតិ ពីសំណាក់បណ្ដាប្រទេសធំៗជុំវិញពិភពលោក បានញឹងឱ្យតម្លៃមាសនាប៉ុន្មានថ្ងៃកន្លងមកនេះបន្តធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់។ ដោយឡែក ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងថ្មីចុងក្រោយពីតម្លៃប្រេងឥន្ទនៈលក់រាយនៅទូទាំងប្រទេសផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសេចក្ដីជូនដំណឹងនោះ តម្លៃប្រេងឥន្ទនៈនៅទូទាំងប្រទេសកម្ពុជា នឹងចុះថ្លៃជាងមុនបន្តិច គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ សាំងធម្មតានឹងត្រូវកំណត់លក់ ៥.៥១៥រៀល/លីត្រ ខណៈដែលប្រេងម៉ាស៊ូតតម្លៃ ៥.៨៦៥រៀល/លីត្រ។