អាមេរិក ប្រកាសគាំទ្រប្រមុខការទូតកម្ពុជា ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

អាម៉េរិក នឹងបន្តដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា ដើម្បីឱ្យដោះលែងអ្នកនយោបាយ និងឈានទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញ។ នេះបើតាមលោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៣ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសធ្វើសន្និសីទនោះ លោក Kritenbrink បានប្រកាសគាំទ្រប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសអាស៊ាន ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ដែលធ្វើដំណើរទស្សនកិច្ចនៅថៃ ដោយអះអាងពីការដាក់សម្ពាធបន្ថែមទៀតរបស់អាម៉េរិក លើរបបសឹក ដើម្បីជំរុញឱ្យដោះលែងអ្នកនយោបាយកំពុងជាប់ឃុំ និងឈានទៅរកការអនុវត្តប្រជាធិបតេយ្យឡើងវិញផងដែរ។

សម្រាប់លោក Kritenbrink ក៏បានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អនុវត្តការឯកភាព ៥ចំណុច ដែលមេដឹកនាំអាស៊ាន ដាក់ចេញនៅក្នុងខែមេសា ឆ្នាំ២០២១ កន្លងទៅ៕