បទ «កំដរខ្លួនឯង» របស់ តន់ ចន្ទសីម៉ា បង្កប់អត្ថន័យចាក់ចំបេះដូង ត្រឹម១ថ្ងៃអ្នកមើលជាង៣០ម៉ឺននាក់

សង្គម​និង​សេដ្ឋកិច្ច

បទចម្រៀងថ្មី បែបមនោសញ្ចេតនាអន្លង់អន្លោចមួយបទទៀតហើយ មានចំណងជើងថា «កំដរខ្លួនឯង» របស់តារាចម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីម៉ា បានបង្កប់នូវ​អត្ថន័យចាត់ដោតដល់អ្នកស្ដាប់ ជាពិសេសអ្នកដែលមានអាយុ២០ក្រាស់ឡើង និងមានបង្កប់នូវ​អត្ថន័យ​បង្ហាញពីសង្គមរស់នៅរបស់មនុស្សសព្វថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ញា តន់ ច័ន្ទសីម៉ា តែងតែបង្ហាញនូវសមិទ្ធផលថ្មីប្លែកជាបន្តបន្ទាប់ដល់អ្នកគាំទ្រ ជាពិសេសយុវវ័យ ដែល​កំពុងតែមានបញ្ហាស្មុគស្មាញ គិតអ្វីមិនចេញ ពេលដែលបានស្ដាប់បទចម្រៀងរបស់នាងរួចហើយ អាចរសាយ​ធូរក្នុងអារម្មណ៍ ឬផ្ដោតអារម្មណ៍លើអត្ថន័យដែលបាញ់ចាក់ចំបេះដូង ធ្វើឲ្យពួកគេអាចផ្លាស់ប្ដូរ​ផ្នត់គំនិតបាន។

យ៉ាងណាមិញ​បទថ្មីមានចំណងជើងថា «កំដរខ្លួឯង» បានឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់មនុស្សម្នាក់ ដែលធ្វើអ្វី​មួយមិនបានសំរេច ការតាំងចិត្តបានតែមួយឆាវៗ ហើយគិតៗទៅគ្មានសល់អ្វីទាំងអស់ ខណៈដែលខ្លួន​មាន​អាយុកាន់តែច្រើនទៅហើយ។ ការគិតធ្វើអ្វីមួយដោយភាពគ្មានការទទួលខុសត្រូវ ហើយគិតអ្វីដែលគ្មាន​គោលដៅច្បាស់លាស់ អាចនាំឲ្យការងារនោះបរាជ័យជាបន្តបន្ទាប់ ប៉ុន្តែក្នុងអត្ថន័យនៃបទចម្រៀង «កំដរខ្លួនឯង» ទោះបរាជ័យ ក៏ត្រូវខិតខំប្រឹងប្រែងបន្តទៀត ទោះបីធ្វើអ្វីក៏ខុសៗ គ្មានសល់អ្វីក៏ដោយ ពោលគឺត្រូវរស់នៅកំដរខ្លួនឯង និងតស៊ូបន្ថែមទៀត។

បទចម្រៀង «កំដរខ្លួនឯង» របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ត្រូវបានបង្ហោះចេញនៅក្នុងយូធូប​ផ្លូវការរបស់​ផលិតកម្ម Galaxy Navatra កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយក្នុងនោះមានអ្នក​ចូល​ទស្សនា រហូតដល់ជាង ៣១ម៉ឺននាក់ទៅហើយ គិតរហូតមកដល់ពេលនេះ។

ចង់ដឹងថាបទ «កំដរខ្លួនឯង» មានអត្ថន័យយ៉ាងណានោះ សូមស្ដាប់កម្សាន្តទាំងអស់គ្នាដូចខាងក្រោម៖