ពិធីករ អ៊ឹម ជីវ៉ា ទិញឡានទំនើប Land Cruiser និងអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ជួយប្រោះព្រំ

សង្គម​និង​សេដ្ឋកិច្ច

លោក អ៊ឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមន៍សិល្បករខ្មែរ ​​​​ទើប​តែ​ទិញ​រថយន្ត​ទំនើប​ស៊េរី​ថ្មី​មួយ​គ្រឿង​ម៉ាក Toyota Land Cruiser 2021 និង​បាន​អញ្ជើញ​លោក​ជំទាវ ហ៊ុន ស៊ីណាត ​ឱ្យ​​ជួយ​ប្រោះព្រំ​សុំ​លាភ​សុំ​ជ័យ​​ផង​ដែរ នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ថ្ងៃនេះសុំលាភជ័យ ហេង ហេង គ្មានអ្វី​និយាយទេ គឺមានតែការសូមថ្លែងអំណរគុណដល់អ្នកម្តាយជំទាវ ហ៊ុន សុីណាត និងបងប្រុស ចិន សំណាង ដែលតែងតែអបរំបង្រៀនបៀនប្រដៅ និងផ្តល់ដំបូន្មានដ៏ល្អៗ អោយខ្ញុំកែប្រែជាមនុស្សម្នាក់មានភាពរឹងមាំ​ និងជោគជ័យបន្ថែមទៀត។ ហើយក៏អរគុណដល់បង​ប្អូន​អ្នក​គាំទ្រទាំងអស់ ដែលតែងតែលើកទឹកចិត្តគាំទ្រខ្ញុំបាទ”។ លោក​ អ៊ឹម ជីវ៉ា ​​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ នា​ព្រលប់​ថ្ងៃ​​អង្គារ​នេះ។

ពិធីករ​រូប​នេះ​ បាន​បន្ថែម​ថា៖ “អ្នកម្តាយជំទាវ ហ៊ុន សុីណាត ជាម្តាយដ៏ល្អ និងមានព្រហ្មវិហារធម៌ដល់កូនៗ បងប្រុសចិន សំណាង គឺជាបងប្រុសដ៏ល្អ ដែលតែងតែផ្តល់ការងារអោយប្អូនបានធ្វើនិងអោយចេះសន្សំ ។ វាមិនមែនជារថយន្តទំនើបហើយថ្លៃខ្លាំង តែវាជាញើសឈាម យើងត្រូវសប្បាយចិត្តនូវអ្វីដែលយើងមាន អំពើល្អមិនសាបសូន្យៈ ដោយក្តីគោរពៈ អុឹមជីវ៉ា”។

សូមទស្សនាវីដេអូ​ខាងក្រោម៖