រដ្ឋ ទទួលស្គាល់សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ចំនួន ៩រូប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ជាផ្លូវការហើយ។ នេះបើយោងតាមសេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ស្តីពីការទទួលស្គាល់សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា អាណត្តិទី១ លើកទី១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីសម្រេចបានឲ្យដឹងថា សមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ចំនួន៩ រូបនោះរួមមាន៖ ១៖ លោក វង្ស ឡននី ២៖ លោក ង៉ូវ ឈុនអៀង ៣៖ លោក ឡាំង គាងឆាយ ៤៖ លោក លី សុខ ៥៖ លោកស្រី ឈូក លាងហូរ ៦៖ លោក លីម ឆាលី ៧៖ លោក គិត ឃុន ៨៖ លោក តាន់ វុទ្ធី និង៩៖ លោក ទា គីម តុង។

នៅក្នុងសេចក្តីសម្រេចនោះ រាជរដ្ឋាភិបាល ក៏បានទទួលស្គាល់ លោក វង្ស ឡេននី ជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ ផងដែរ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា សម្រាប់អាណត្តិទី១ លើកទី១ បានប្រព្រឹត្តទៅស្របតាមច្បាប់ស្តីពីសភាពាណិជ្ជកម្ម និងនីតិវិធីជាធរមាន នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត និង មានការអញ្ជើញចូលរួមពី ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងនោះ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅ ទីក្រុងតូរ៉ុនតូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួល ពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ក៏ដូចជាជួយជំរុញ និងទាក់ទាញវិនិយោគិនកាណាដា មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើន៕