ក្រុង​បាត់ដំបងផ្លាស់ប្តូរ​​មុខមាត់​ថ្មី ក្រោយ​យុទ្ធនាការរុះរើ​សំយ៉ាប​ប៉ះពាល់​សំណង់​បុរាណ បញ្ចប់​ជាង ៨០ ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

មកទល់នឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ សោភ័ណភាពនៃតំបន់អភិរក្សក្រុងបាត់ដំបង ចាប់ផ្ដើមលេចចេញនូវរូបរាងជាបណ្ដើរៗហើយ ក្រោយពីមានការសហការចូលរួមពីប្រជាពលរដ្ឋជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលក្រុងបាត់ដំបង ក្នុងការកាត់សំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗ ដែលបិតបាំងអគារបុរាណដែលមានអាយុកាលរាប់សិបទស្សវត្សន៍មកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាមអាជ្ញាធរ​ខេត្ត​បាត់ដំបង គិត​មកថ្ងៃទី០១ សីហា ឆ្នាំ ២០២២ ប្រជាជនមានលំនៅដ្ឋាន ឬម្ចាស់អាជីវកម្មក្នុងតំបន់សំណង់អភិរក្ស ក្នុងក្រុងបាត់ដំបងជាង ៨០ ភាគរយហើយ បានរុះរើស្លាកផ្សព្វផ្សាយ និងសំយ៉ាបទៅតាមការណែនាំរបស់អាជ្ញាធរ។

អាជ្ញាធរក្រុងបាត់ដំបងកាលពីថ្ងៃទី ២៥ខែកក្កដា ឆ្នាំ ២០២២ បានចេញសេចក្តីជូនដំណឹងមួយ​ឲ្យ​ម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ , ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស (ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ )នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើសំយ៉ាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញអោយអស់ និងកែសម្រួលតាមគំរូនិងគោលការណ៍ណែនាំរបស់ រដ្ឋបាលខេត្តបាត់ដំបង។

ការុះរើនេះ គឺដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ និងដើម្បីប្រកួតប្រជែងទីក្រុងស្អាតផងដែរ៕