បណ្ឌិត សុខ ទូច បញ្ជាក់ជំហរត្រូវតែទៅមុខ បើទោះខ្វះដើមទុនចិញ្ចឹមគោយកទឹកដោះ

សង្គម​និង​សេដ្ឋកិច្ច

ការចិញ្ចឹម​គោ​យក​ទឹកដោះ​របស់​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា នៅ​ឧទ្យាន​ឫស្សី​ត្រឹប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ កំពុងខ្វះដើមទុន ខណៈដែលបណ្ឌិត សុខ ទូច បញ្ជាក់ជំហរថានៅតែបន្តដើរទៅមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងតាមទំព័រហ្វេសប៊ុកនៅយប់ថ្ងៃសៅរ៍ ទី៦សីហានេះ ថា ការចិញ្ចឹមគោទឹកដោះវាជាការលំបាកដោយសារខ្វះដើមទុន ប៉ុន្តែត្រូវតែទៅមុខ បណ្តុះអ្នកសិក្សាស្រាវជ្រាវដោយភ្ជាប់ការអនុវត្តន៍ជាក់ស្តែង។

លោកថ្លែងថា បើលោកជោគជ័យលោកនឹងត្រូវបន្តផ្ដល់ទឹកដោះគោឳ្យដល់ក្មេងកំព្រា, ក្មេងពិការ អូទីស្សឹម, កុមារដែលឪពុកម្តាយជាប់ឃុំឃាំង និងកូនសិស្សបឋមសិក្សានៅតំបន់ដាច់ស្រយ៉ាល។ លោកបន្តថា ទឹកដោះគោគឺជាអាហារសំណង់ ធ្វើឳ្យក្មេងលូតលាស់ទាំងបញ្ញានិងស្មារតី។

គួររំលឹកថា គោ​ផើម​ពូជ​ហូ​ឡង់​១០០​ក្បាល បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៥​ឧសភា ឆ្នាំ​២០១៩ ទៅកាន់ឧទ្យាន​រាជបណ្ឌិត្យ​សភាព​កម្ពុជា តេ​ជោ សែន ឫស្សី​ត្រឹប​ ដោយគោមួយ​ក្បាល​តម្លៃ​២​ពាន់​ដុល្លារ​។

បណ្ឌិត សុខ ទូច កន្លងទៅធ្លាប់ប្រាប់អ្នកសារព័ត៌មានថា រោង​គោ​បាន​សាងសង់​អស់​១៥​ម៉ឺន​ដុល្លារ ននេះដោយមិនគិតរោង​ស្មៅ រោង​រឹត​យក​ទឹកដោះគោ និង​រោង​វិច​ខ្ចប់​។ កសិដ្ឋាន​បាន​ដាំ​ស្មៅ​១៥​ហិកតា រួច​នឹង​ឈាន​ដាំ​ដល់​២០០​ហិកតា​។ រីឯ​រោង​រឹត និង​រោង​វិច​ខ្ចប់់ ដែល​គម្រោង​នឹង​សាងសង​ចំណាយ​អស់​ជាង​៦០​ម៉ឺន​ដុល្លារ​។

គួររំលឹកបន្តិចថា តំបន់ ឧទ្យាន​រាជបណ្ឌិត្យ​សភាព​កម្ពុជា តេ​ជោ សែន ឫស្សី​តត្រឹប មាន​ទំហំ​ប្រមាណ​១​ម៉ឺន​ហិកតា ហើយ​ត្រូវ​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ​២០១៤​ ខណៈដែលរាជបណ្ឌិត្យ​សភាព​កម្ពុ​ជា និង​ក្រុមហ៊ុន​ជប៉ុន​មួយ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៨ ដើម្បី​នាំយក​សត្វ​កម្រ​នានា ដូចជា​ត្រី​ដូ​ហ្វី​ន ឬ​ត្រី​ផ្សោត​ទឹកសាប​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ទៅ​ចិញ្ចឹម​នៅក្នុង​ឧទ្យាន​នេះ ព្រោះ​នៅ​ទីនោះ មាន​អូរ​មួយ​ឈ្មោះ អូរ​ដា​លាស់ ដែលជា​អូរ​ពី​បុរាណកាល​៕