ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ វីង ទទួលបានការតែងតាំងជាប្រតិភូសមាគមមិត្តយើង ប្រចាំប្រទេសជប៉ុន

សង្គម​និង​សេដ្ឋកិច្ច

លោក ឈុន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារឯកទេស វីង នាថ្ងៃទី ២៩ ខែសីហា នេះ ត្រូវបានប្រកាសតែងតាំងមុខតំណែងថ្មី ឡើងជាប្រតិភូសមាគមមិត្តយើង ទទួលបន្ទុកព្រះរាជាណាចក្រជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមមិត្តយើង” គឺជាសមាគមក្រៅរដ្ឋាភិបាល (NGO) ដែលមិនស្វែងរកប្រាក់ចំណេញជាលក្ខណៈឯកជន ដោយឈរលើពាក្យស្លោក មិត្តភាព សាមគ្គីភាព និងភក្ដីភាព។ រយៈពេលជាងមួយឆ្នាំ តាំងពីបង្កើតមក សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានាយ៉ាងសកម្ម តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀតជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។

បន្ថែមពីនេះ សមគមដែលទើបបង្កើតក្នុងរយៈពេលខ្លី តែល្បីល្បាញខាងគាំពារ និងជួយសង្គមនេះ ក៏បានបន្តតែងតាំងប្រតិភូសមាគម ប្រចាំនៅក្រៅប្រទេសជាហូរហែ ដើម្បីបន្តជួយកសាងបណ្ដាញ កៀរគងធនធានមនុស្ស ក្នុងគោលដៅបន្តវឌ្ឍនៈភាពរបស់សមគមផងដែរ៕