រដ្ឋាភិបាល នឹងបង្កើតក្រុងថ្មីមួយទៀត ដែលស្ថិតនៅស្រុកទល់មុខព្រះបរមរាជវាំង

សង្គម​និង​សេដ្ឋកិច្ច

ខេត្តកណ្តាលនឹងត្រូវបង្កើតឱ្យមានក្រុង ១ ទៀតគឺក្រុងល្វាឯម ដែលស្ថិតនៅទល់មុខព្រះបរមរាជវាំង ខណៈប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ថា នឹងមិនកាត់ឱ្យរាជធានីភ្នំពេញទៀតនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការបង្កើតស្រុកល្វាឯមនៃ ខេត្តកណ្ដាល ឱ្យទៅជាក្រុង ១ ទៀត ដែលនឹងមិនកាត់ឱ្យទៅរាជធានីភ្នំពេញបន្ថែមទៀតនោះ ដើម្បីទុកលទ្ធភាពឱ្យ ខេត្តកណ្តាល មានពន្ធអាករផងដែរ ព្រោះខេត្តកណ្តាលត្រូវបានកាត់ចូលរាជធានីភ្នំពេញអស់ច្រើនហើយ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពី ការអភិវឌ្ឍដែលផ្តើមពីការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើនក្នុង បញ្ហានេះសម្តេច បានរម្លឹកពីការកាត់ដីពង្រីក វិសាលភាពក្រុង ភ្នំពេញ ដែលកាត់ចេញពីខេត្តកណ្តាល ។

គួររម្លឹកថា ខេត្តកណ្តាលមាន ក្រុងតាខ្មៅ និងស្រុកចំនួន១០ ។ ប៉ុន្តែ នៅ ពេល ខាង មុខ ខេត្តកណ្តាលនឹងមានក្រុងចំនួន២គឺក្រុងតាខ្មៅ និង ក្រុង ល្វាឯម និងស្រុកចំនួន៩ ពោលគឺស្រុកលើកដែក កៀនស្វាយ កណ្ដាលស្ទឹង ស្អាង កោះធំ ពញាឮ អង្គស្នួល មុខកំពូលនិងស្រុកខ្សាច់កណ្តាល៕