អ្នកជំនួញស្រ្តីក្នុងវិស័យថែរក្សាសម្ពស្សម្នាក់ ទទួលសញ្ញាបត្របណ្ឌិតច្បាប់

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ហូវ ដាណេ អគ្គនាយិកា មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែម៉ូក្លីនិក» ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា នាព្រឹកថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។ ពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតរបស់លោកស្រីធ្វើឡើងដោយផ្ទាល់ពីកូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្រ្តី ឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហៅសាលាតិចណូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលបានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជា Doctor’s Degree of Phylosophy (Ph.D) របស់លោកស្រីនាគ្រានេះ ទៅលើជំនាញ នីតិឯកជន Pratvie Law ។ លោកស្រី ហូវ ដាណេ ត្រូវបានគេស្គាល់ទូទៅថាជាសហគ្រិនស្រ្តីដ៏ឆ្នើមក្នុងវិស័យគ្រឿងសម្អាង និងកែសម្ផស្ស ខណៈមុខជំនួញលោកស្រីកាន់តែរីកចម្រើនជោគជ័យពង្រីកវិសាលភាពមជ្ឈមណ្ឌលកែសម្ផស្សជាច្រើនសាខានៅរាជធានីភ្នំពេញ។

ក្នុងនាមជាអ្នករកស៊ីពិតណាស់ថារវល់ស្ទើរតែគ្មានពេលថែរក្សាគ្រួសារ ប៉ុន្តែក្រឡែកមកមើលលោកស្រី ហូវ ដាណេ ឯណេះវិញ បើទោះបីរវល់ខ្លាំងមមាញឹកក្នុងជំនួញក៏ដោយ ក៏នៅតែឆ្លៀតស្រវ៉ាចាប់វិជ្ជា សាងចំណេះជំនាញបន្ថែមទៀតក្នុងវិស័យច្បាប់ ដោយរៀនរហូតចប់ថ្នាក់បណ្ឌិតនៅពេលនេះ ប្រហែលមិនមានច្រើនទេអាចធ្វើបានដូចលោកស្រី។

ប្រភពព័ត៌មានជិតស្និទ្ធនឹងលោកស្រី បានបង្ហើបឲ្យដឹងដែរថា លោកស្រី ហូវ ដាណេ មានស្វាមីជាប្រធានសាលាដំបូងខេត្តស្វាយរៀង លោក ឌិន ស៊ី​វុ​ទ្ធី អតីតប្រធាន​សាលាដំបូង​ខេត្តក្រចេះ៕