មកស្គាល់លោកស្រី ខា ឡេង ភរិយាឧកញ៉ាម្នាក់ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី ខា ឡេង ជាមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដែលការងាររបស់លោកស្រីក្នុងតួនាទីអនុរដ្ឋលេខាធិការជួយការងាររដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ទៅលើកិច្ចការលើកស្ទួយស្រ្តី និងយេនឌ័រ ក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីជាភាគទុនិក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៌ ភីអិលស៊ី បង្កើតឡើងកាលពីខែធ្នូឆ្នាំ២០១១។

លោកស្រី ខា ឡេង បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ បច្ចុប្បន្នអគ្គនាយិការង​ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន គ្រុប ជា​ក្រុមហ៊ុន​មានបទពិសោធច្រើនឆ្នាំ​ ខាង​ផ្នែក​អចលនទ្រព្យ​ និង​សំណង់។ បទពិសោធន៍ដែ​ល​ក្រុមហ៊ុន​​បានវិនិយោគ​​គម្រោង​ធំជាងគេ គឺគម្រោង​ The Gate Way ជាដើម។

ក្រុមហ៊ុន អាល់ហ្វា គ្រុប គ្រប់គ្រងដោយផ្ទាល់ពីឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក។ លោកឧកញ៉ាជានិច្ចកាលតែងតែបង្ហាញមុខក្នុងពិធីតូចធំអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលលោកឧកញ៉ាមានតួនាទីជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី។

ក្រឡែកមកភរិយាលោកវិញ ក្រៅពីការងារគ្រប់គ្រងក្នុងមុខជំនួញផ្ទាល់ លោកស្រីកាន់តួនាទីអនុប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី ហួរ ជាប្រធាន។

ជាមួយគ្នានេះដែរ លោកស្រី ខា ឡេង ក៏ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាប្រធានសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា។

សម្រាប់ការងារយុវជន និងកិច្ចការងារមនុស្សធម៌ លោកស្រីជាសមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិត អាហាររូបករណ៍សម្តេចតេជោ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត៕