រោងចក្រវេចខ្ចប់ចំនួន៨ បានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការចរចារបើកទីផ្សារសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន របស់ក្រសួងកសិកម្ម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ មានរោងចក្រវេចខ្ចប់ចំនួន ៨ហើយ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា បន្ទាប់ពីការចរចាលក្ខខណ្ឌតម្រូវភូតគាមអនាម័យបើកទីផ្សារអស់រយៈពេលជាង៣ឆ្នាំរួចមក កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នេះ GACC បានអនុម័តទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះចម្ការមៀនចំនួន ៧៤ និងរោងចក្រវេចខ្ចប់ចំនួន ៨ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន។

ក្នុងនោះ រោងចក្រវេចខ្ចប់ទាំង ៨ នោះ រួមមាន៖១-ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD; ២-ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD; ៣-ក្រុមហ៊ុន TCMC CO., LTD; ៤-ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD; ៥-ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD; ៦-ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD; ៧-ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD៨-ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD ។

សូមបញ្ជាក់ដែរថា ផ្លែមៀនស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី៣បន្ទាប់ពីផ្លែចេកស្រស់និងផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន៕