​លោក​វរសេនីយ៍​ឯក នឹម ពិសី ទទួលការតែងតាំងជា «ស្នងការរង» ខេត្តកោះកុង

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​​បាន​ចេញ​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​លោក​វរសេនីយ៍​ឯក នឹម ពិសី អត្ត​លេខ ៦៥២៥៧ ពី​នាយ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ​ទៅ​ជា «ស្នងការរង» នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
​លោក​វរសេនីយ៍​ឯក នឹម ពិសី (ស្តាំដៃ)

លោក​ នឹម ពិសី ​ត្រូវ​បាន​គេ​​ស្គាល់​​ថា​ជា​កូនប្រុស​របស់​លោក​ជំទាវ ហ៊ុន ស៊ីណាត និង​ត្រូវ​ជា​បងប្រុស​របស់​លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ​​ហើយ​ក៏​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ។

​លោក​វរសេនីយ៍​ឯក នឹម ពិសី ​​បាន​បម្រើ​ការងារ​នៅ​រាជធានីភ្នំពេញ អស់​រយៈពេល​ ១១​ឆ្នាំ​មក​ហើយ។ កាល​ពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០២២​កន្លង​ទៅ លោក​បាន​បង្ហោះសារ​ដ៏​មាន​អត្ថន័យ​មួយ​លើ​​ទំព័រ​ហ្វេសប៊ុក​​ថា៖ “១១ឆ្នាំ ខ្ញុំបានរស់នៅ​និងធ្វើការ​នៅទីនេះក្នុង​រាជធានី។ បើទោះជាខ្ញុំ​ អាចផ្លាស់ប្ដូរអង្គភាព ក្នុងការដក​ពិសោធន៍ ដល់ទីណា លើភ្នំ ក្រោមបឹង …បើទោះបីខ្ញុំ​ទៅដល់ជញ្ជាំងណា ក៏​ខ្ញុំ​នឹង​ការពារពលរដ្ឋកម្ពុជា ទូទាំង​ប្រទេសរបស់​ខ្ញុំ។ គួរតែរីករាយ ​ខ្ញុំ​អាចទៅបំរើ​ប្រជាជាតិ​ខ្ញុំ​ដល់​មូលដ្ឋាន។ ទីណា ក៏ជាស្រុកខ្មែររបស់​ខ្ញុំ និងពួកយើង”៕