៨ខែក្នុងឆ្នាំ២០២២នេះ អ្នក​ដំណើរ​តាមផ្លូវអាកាស បាន​កើន​ឡើង​​​​​​​​ជិត​​៦០០​​ភាគរយ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​​ទំនិ​ញ​​ធ្លាក់​ចុះ​ជាង​​១០​ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

រយៈពេល៨ខែក្នុងឆ្នាំ២០២២នេះ ពោលគឺគិតពីខែមករា ដល់ខែសីហា ចំនួនអ្នកដំណើរតាមផ្លូវអាកាស​មានចំនួនជាង​១លាន​នាក់ កើនឡើងជិត៦០០ភាគរយ រីឯចំនួនជើងហោះហើរមានជាង១ម៉ឺនជើង កើនឡើងជាង១២៣ភាគរយ បើធៀប​នឹងដូចគ្នាកាលពីឆ្នាំមុន ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា ចំនួនអ្នកដំណើរ និងជើងហោះហើរ មានការ​កើន​​ឡើង​នេះ គឺជាសញ្ញា​បង្ហាញថា កម្ពុជាកំពុងត្រឡប់ទៅរកគន្លងកំណើនឆ្ពោះ​ទៅរកកម្រិតមុន​ការរាតត្បាតជំងឺ​កូវីដ១៩ជាបណ្ដើរៗ។ 

ដ្បិតតែចំនួនអ្នកដំណើរ និងជើងហោះហើរ មានការ​កើន​​ឡើង ក៏ពិតមែន ប៉ុន្តែរយៈ​ពេល៨ខែក្នុងឆ្នាំនេះ ការដឹកជញ្ជូន​ទំនិ​ញ​​តាមផ្លូវអាកាសរបស់កម្ពុជា បែរជាធ្លាក់ចុះប្រមាណជាង​​១០ភាគរយ បើធៀបនឹង​​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ បើតាមកា​រពន្យល់របស់លោក ស៊ិន ចាន់សិរីវុត្ថា ថា​ការធ្លាក់ចុះ​នេះ​ ​គឺបណ្តាលមកពីវិបត្តិសង្រ្គាមនៅអ៊ុយក្រែន វិបត្តិកូវីដ​១៩ និងវិបត្តិសង្រ្គាមពាណិជ្ជកម្ម​ចិននិងអាមេរិក ។

គួរជម្រាបជូនថា គិតត្រឹមខែសីហា ក្នុង២០២២ កម្ពុជា បានតភ្ជាប់ក្រុមហ៊ុនអាកាសចរឡើងវិញ ចំនួន ២៥ក្រុមហ៊ុន នៅក្នុង​​នោះតាមការពិនិត្យឃើញថា មានការកើនឡើងអ្នកដំណើរជាលំដាប់ពីមួយខែ​ទៅមួយខែ។ កម្ពុជា រំពឹងថា ចំនួន​អ្នកធ្វើ​ដំណើរ​តាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ​​២០២៣ ឬដើមឆ្នាំ២០២៤ បើគ្មានបញ្ហាសកល​អ្វីកើតឡើង​​បន្ត​ទៀត៕