ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ជិត២លាននាក់ បានទៅលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួន ១ ៨៤២ ៤៣៨ នាក់។
ដោយក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប មានចំនួនប្រមាណ ១ ៨៣៧ ០០០ នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៥ ៤៣៨ នាក់។
គួរបញ្ជាក់ថា ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនា កម្សាន្តនៅខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានរៀបចំ បង្កើតឱ្យមាននូវព្រឹត្តិការណ៍ជាច្រើន រួមទាំងការថែរក្សាសណ្តាប់ធ្នាប់ នានាផងដែរ។



រូបភាព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

