តើមហាសេដ្ឋីរូបណា បោះទុន ២៨៥លានដុល្លារ កែប្រែសម្រស់កោះរុងគួរឲ្យទាក់ទាញ

សង្គម​និង​សេដ្ឋកិច្ច

កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កោះរ៉ុង គឺជាកោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតសចែងចាំងនិងទឹកសមុទ្រកែវផ្កាថ្មចម្រុះពណ៌និងមេឃពណ៌ខៀវគួរឱ្យទាក់ទាញបំផុត។ ពេលកន្លងទៅ កោះមួយនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ នៅលើពិភពលោក ដោយទស្សនាវដ្តីភូមិសាស្ត្រអាមេរិកាំង។

កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុនបរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅលើកោះរ៉ុងក្នុងខេត្តព្រះសីហនុ។

នៅក្នុងគម្រោងអភិវឌ្ឍកោះរ៉ុង ក្រុមហ៊ុនក៏គ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព 3MW ផងដែរ៕