តើ​តម្លៃ​មាស​​ ប្រែ​ប្រួល​យ៉ាង​ណា​ ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ ?

សង្គម​និង​សេដ្ឋកិច្ច

ហាងឆេង​មាស​ថ្ងៃ​នេះ​ ធ្លាក់​ចុះ​បន្តិច​ជាង​ម្សិល​មិញ​ ក្រោយពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បាន​បញ្ចប់​ ២​ថ្ងៃ​ចុង​ក្រោយ​នេះ ​​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដែល​ក្នុង​ថ្ងៃ​ទី​ ២៨ ខែ​ កញ្ញា នេះ​ ប្រភេទ​មាស​គីឡូ តម្លៃ​លក់​ចេញ​ ២០៤ ដុល្លារ តម្លៃ​ទិញ​ចូល ១៩៤ ដុល្លារ ប្រភេទ​ផ្លា​ទីន​ទឹក ៧៥ តម្លៃ​លក់​ចេញ​ ១៥៣ ដុល្លារ តម្លៃ​ទិញ​ចូល ១៤៣ ដុល្លារ។ ចំណែក ផ្លាទីនទឹក៧០ តម្លៃ​លក់​ចេញ ១៤៣ ដុល្លារ តម្លៃ​​ទិញ​ចូល ១៣៣ ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​មាស​ម្សិល​មិញ​ មាស​គីឡូ តម្លៃ​លក់​ចេញ ២០៧ ដុល្លារ តម្លៃ​ទិញ​ចូល ១៩៧ ដុល្លារ ប្រភេទ​ផ្លា​ទីន​ទឹក ៧៥ តម្លៃ​លក់​ចេញ ១៥៥ ដុល្លារ តម្លៃ​ទិញ​ចូល​ ១៤៥ ។ ចំណែក​ផ្លា​ទីន​ទឹក ៧០ តម្លៃ​លក់​ចេញ​ ១៤៥ ដុល្លារ តម្លៃ​ទិញ​ចូល ១៣៥ ដុល្លារ ៕