លោក ហ៊ុន ម៉ាណែត ៖ទីក្រុងបាវិតជាមជ្ឈមណ្ឌលផ​លិត​​កម្ម ដែល​ស្រូប​យកកម្លាំង​ពលកម្ម​​ដ៏ច្រើន​​សន្ធឹកសន្ធាប់

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក ​បាន​លើក​​ឡើងថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបាន​ស្រូបយកកម្លាំង​ពលកម្ម​​ដ៏ច្រើនសន្ធឹកសន្ធាប់ និង​គ្រប់ផ្នែកគ្រប់​វិស័យ​ហើយក៏អាចត្រូវបានចាត់​ទុកជានិមិត្តរូបនៃការអភិវឌ្ឍ​រីកចម្រើន​នៅក្នុងប្រទេសកម្ពុជា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះធ្វើក្នុងឳកាសអញ្ជើញ​តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ជាក់ស្តែង ក្រុងបាវិតមានតំបន់សេដ្ឋកិច្ច​​ពិសេស​​ជាច្រើន ដោយក្នុង​នេះមានរោងចក្រសរុបចំនួន ១៧៨ និងបានផ្តល់ការងារជូនដល់ប្រជាពល​រដ្ឋ​ប្រមា​ណ​​ជាង ៩ ម៉ឺននាក់ ដែលពិតជាខុស​ស្រឡះ​​ពីការភ័ន្ត​ច្រឡំ​​​មួយ​ចំនួនដែលយល់ថាទីក្រុងបាវិត​ជាទីក្រុង​នៃសេវាកម្មកាស៊ីណូ។

គួរបញ្ជាក់ថា ​ក្រុង​បាវិត របស់ខេត្តស្វាយរៀង ត្រូវបានចាត់ទុក​ជា​មណ្ឌល​កណ្តាលមួយ​រវាង​​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ហូជីមិញ។ ហើយការ​កសាង​ផ្លូវ​និង​ខ្សែ​ក្រវាត់​របស់​ចិន និង​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ នឹង​ធ្វើ​ឲ្យ​ក្រុងបាវិតកាន់​តែ​​បន្ថែមសក្តានុពលទាក់ទាញអ្នកវិនិយោគផងដែរ៕