ត្រឹមឆ្នាំ២០២១ ADB បានផ្តល់ជំនួយ និងកម្ចីមកកម្ពុជាក្នុងទំហំទឹកប្រាក់ប៉ុន្មាន?

សង្គម​និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន៣២៩,៨លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រឹមឆ្នាំ២០២១កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចេញថវិកាកម្ចីសាធារណៈ ជំនួយឥតសំណង់ ព្រមទាំងបច្ចេកទេសមកឱ្យកម្ពុជាចំនួនជាង៤ ,២ពាន់លានដុល្លារអាមេរិក។ បើតាម ADB ទំហំថវិកាជាង៤ពាន់លានដុល្លារនេះ គឺសម្រាប់អភិវឌ្ឍន៍មកលើគម្រោងសរុបចំនួន៣១៩គម្រោង ខណៈជំនួយឥតសំណង់ និងបច្ចេកទេស ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តោតសំខាន់ទៅលើ វិស័យសុខាភិបាល វិស័យអប់រំ ការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។

ទន្ទឹមនឹងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ជំនួយបន្ទាប់របស់ខ្លួនមកកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩។​ ដោយក្នុងឆ្នាំ២០២១ ADB​បានបញ្ចេញប្រាក់កម្ចីចំនួន៣២៧,១លានដុល្លារ ដើម្បីគាំទ្រដល់សុខាមាលភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ADB ក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសការលើកកម្ពស់ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា​ ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញវត្ថុស្របតាមតម្រូវការរបស់អាជីវកម្មទាំងអស់នោះ។ ហើយ ADB ក៏បន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ផ្លូវជាតិ ការជួសជុលប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនានា ការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យមានបរិស្ថាន និងសេវាកម្មទីក្រុងប្រកបដោយនិរន្តរភាព៕