ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបាន ៤១.០២៣លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨%។ ក្នុងនោះ ការនាំចេញមានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក កើនឡើង ២២% និងការនាំចូល ២៣.៧៦៤លានដុល្លារអាម៉េរិក កើនឡើង ១៥%។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់មុខទំនិញសំខាន់ៗក្នុងការនាំចេញ រួមមាន៖ សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣% សម្ភារៈធ្វើដំណើរនិងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥% ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣% ម៉ាស៊ីនបរិធាននិងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩% គ្រឿងសង្ហារឹមនិងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥% និង កង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨% ៕