លោក សុក ស៊ីផាន់ណា តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌត្យសភា មានងារ «បណ្ឌិតសភាចារ្យ»

សង្គម​និង​សេដ្ឋកិច្ច

លោក សុក ស៊ីផាន់ណា ទទួលបានការតែងតាំងជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១២២៣ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានងារជា «បណ្ឌិតសភាចារ្យ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឆ្នាំ ១៩៩៩ លោកបាន ក្លាយ ជា ដឹកនាំ ក្រុមការងារ ជួយ កម្ពុជា ឲ្យ ទទួល បាន សមាជិក ភាព នៅ ក្នុង អង្គការ ពាណិជ្ជកម្ម ពិភព លោក WTWTOលោកក៏បាន ជួយ អភិវឌ្ឍ ប្រព័ន្ធ ច្បាប់ របស់ ប្រទេស កម្ពុជា ដោយ ចងក្រង ច្បាប់ និង បទប្បញ្ញត្តិ នានា និង បាន ក្លាយ ជា អគ្គលេខាធិការ ដំបូង បង្អស់ នៃ គណៈមេធាវី កម្ពុជា។

លោក សុក ស៊ីផាន់ណា ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧត្តមមន្ត្រីសម្រាប់កម្ពុជា ទទួលបន្ទុកកិច្ចការ ASEM ជាមេធាវី និងជាស្ថាបនិកនៃការិយាល័យមេធាវីសុកស៊ីផាន់ណានិងសហការី ដែលជាការិយាល័យផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដ៏ល្បីឈ្មោះ។

លោកត្រូវបានចាត់ទុកជាបញ្ញវន្ត ទទួលបានការអប់រំជ្រៅជ្រះផ្នែកច្បាប់ ដែលទទួលបានសញ្ញាប័ត្របណ្ទិតច្បាប់ (Juris Doctor) ពីសាកលវិទ្យាល័យច្បាប់ Widener នៃរដ្ឋ Delaware សហរដ្ឋអាមេរិក នៅឆ្នាំ១៩៩២ និង បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យច្បាប់ បន (Bond) នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៩។ ឆ្នាំ២០២២នេះ លោក សុក ស៊ីផាន់ណា ទទួលបានសញ្ញាប័ត្របណ្ឌិតច្បាប់ពីសាកលវិទ្យាល័យប៉ារីស ២ Pantheon – Assas ប្រទេសបារាំង៕