វាគ្មិនច្រើនរូបជួបគ្នាចែករំលែកបទពិសោធន៍ឆ្ពោះទៅការប្រកួតដណ្ដើមពានសហគ្រិនស្រ្តីឆ្នើម

សង្គម​និង​សេដ្ឋកិច្ច

សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំប្រារព្ធធ្វើនូវទិវាសហគ្រិនស្ត្រី ស្ដី​ពី​ប្រធាន​បទ៖ «សហគ្រិនសម័យទំនើប»​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរមីរ៉ាខល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងវេទិការនេះមានការចូលរួមពីសំណាក់វាគ្មិន ៥រូបដែលមានបទពិសោធន៍ច្រើនឆ្នាំមាន លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​ខេត្តសៀមរាប និងឧត្តរមានជ័យ លោកស្រី ម៉ម ដាត្ថាលីណែត ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន ​និង​ជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងអ្នកនាង ហ៊ាង អូមួយ អគ្គនាយិកា ក្រុមហ៊ុនបច្ចេកវិទ្យា ខេមសូលូសិន និងជាប្រធានវិទ្យាស្ថានបច្ចេកវិទ្យាជប៉ុនថាក់គ្លូបល លោក ឃឹម ហ្វីណង់ អភិ​បាល​រង​ខេត្ត ព្រមទាំងសមាជិកជាច្រើននាក់ផងដែរ។

វេទិការនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ជាមតិនិងបទពិសោធន៍នៃគន្គឹះខ្លះៗទៅដល់សមាជិក សមា​ជិកា​ និងមិនមែនជាសមាជិក សមាជិកា ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បង្ហាញ​នូវ​សមត្ថភាព​និង​ស្នា​ដៃ​អស្ចារ្យរបស់ខ្លួន ដើម្បីដណ្ដើមយកពានរង្វាន់នៅក្នុងកម្មវិធីនេះ ជាការលើកកម្ពស់ដល់សហគ្រិនស្ត្រី ពង្រឹង​សមត្ថភាពសហគ្រិនដោយការចែករំលែកពីគ្នាទៅវិញទៅមក តភ្ជាប់បណ្ដាញទំនាក់ទំនង និង​មាន​ទំនាក់ទំនងយ៉ាងជិតស្និទជាមួយស្ថាប័នរដ្ឋក្នុងតំបន់ផងដែរ។

លោក ឃឹម ហ្វីណង់ លើកឡើងផងដែរថា ចំពោះ​តម្រូវ​ការ​របស់​អតិថិជន​វា​ទាម​ទា​ឲ្យ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​និងអ្វីប្លែកៗដែលអ្នកដទៃមិនអាចធ្វើបាននោះ ទី១ គឺ​យើង​ត្រួវ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន​ឲ្យ​បានជាចាំបាច់។ ទី២ យើងធ្វើអ្វីដែលគេមិនទានមាន។ ទី៣ យើងត្រូវធ្វើអ្វីឲ្យប្លែកៗ ដើម្បី​ឲ្យ​គេ​ពិបាក​ក្នុងការគុបពីចម្លង ។ ទាំងអស់នេះ បើ​យើង​ធ្វើ​វា​បាន​វា​ជា​គន្លឹះ​មួយ​សម្រាប់​សហគ្រិន​យើង​ឆ្ពោះ​ទៅ​រកគោលដៅជោគជ័យដែលយើងមិននឹកស្មានដល់។

ជាមួយគ្នានេះ លោក តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក៏បានបង្ហាញ​ថា យើង​​ត្រូវ​រួម​គ្នា​កសាង​សមត្ថភាព​ដើម្បីពង្រឹង​សហគ្រាស​សហគ្រិន​ខ្នាតតូច​និង​មធ្យម​របស់​យើង​នៅ​កម្ពុជាអោយកាន់តែកាន់មានទំនុកចិត្តនឹងប្រកបដោយកាលានុវត្តនភាព។ ពានរង្វាន់សហគ្រិនស្ត្រីវ័យក្មេងនេះ ដែល​ជា​យន្ត​ការ​មួយ​សម្រាប់​ក្នុង​ការ​លើក​ទឹកចិត្ត​សហគ្រិន​ស្តីវ័យ​ក្មេង​ ដើម្បីបង្ហាញពីភាពក្លាហ៊ាន បង្កើតការទំនាក់ទំនងល្អ រៀនពីបទពិសោធដ៏ល្អកម្រមានកន្លងមក ជា​យន្តការមួយយ៉ាងធំធេងសម្រាប់ជំរុញសេដ្ធកិច្ចជាតិរបស់កម្ពុជាយើង គឺ​យើង​មាន​បេះដូង​ក្នុងការ​ផ្ទេរ​បទ​ពិសោធន៍​ទៅ​អ្នក​ចូល​ប្រកួត​ដើម្បី​អោយ​ពួក​គាត់​នាំយក​បទពិសោធន៏​ល្អៗ​ទាំង​នេះ​ត្រឡប់​ទៅ​ដឹក​នាំ​ស្ថាប័ន្ថ​គាត់អោយបានរីកចម្រើនថែមទៀតផង។

លោកបានបញ្ជាក់ថា ការប្រកួត គឺដើម្បីយើងទាំងអស់គ្នា មិនមែនយើងគិតថា ខ្លូន​យើង​ហ្នឹង​មិន​អាចរីកចម្រើនលឿន ដោយប្រើគំនិតម្នាក់ឯងបានទេ ហើយពេលមានបញ្ហាធំម្តងៗ យើង​តែង​តែ​រត់​រក​អ្នកមានបញ្ញាធំជាងយើង ឲ្យមកជួយដោះស្រាយបញ្ហានោះ ចឹងហើយបានយើងគិតថា មាន​តែ​ចំណេះ​ដឹង​ទេ ដែលធ្វើអោយបញ្ញារបស់យើងធំជាងមុន៕