សហគ្រិនស្រ្តីឆ្នើមមួយរូប ផ្តល់ឱកាសពិសេសក្នុងវគ្គសិក្សាស្តីពី “សិល្បៈនិយាយជាសាធារណៈ”

សង្គម​និង​សេដ្ឋកិច្ច

ពិត​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ចេះ​និយាយ​ជា​សាធារណៈ​ និយាយ​ដោយ​មាន​ភាព​ជឿ​ជាក់​ និយាយ​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ និយាយ​ដោយ​សិល្បៈ​ទាក់​ទាញ​អ្នក​ស្តាប់​ និង​មាន​ប្រយោជន៍​ដល់​អ្នក​ស្តាប់​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗ​នេះ​ លោក​ស្រី​ ប៉ែន បុប្ផា ជា​នាយិកា​ប្រតិបត្តិ ​ក្រុម​ហ៊ុន ឬទ្ធិពល​​និង​ជា​គ្រូ​បណ្តុះ​បណ្តាល​បំណិន​ជីវិត​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ បាន​ផ្តល់​ឱកាស​ពិសេស​ក្នុង​ការ​បើក​វគ្គ​សិក្សា​ស្តី​ពី​ “សិល្បៈ​និយាយ​ជា​សាធារណៈ​” ( Art of Public) ដែល​ជា​គោល​បំណង​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​បង​ប្អូន​នា​ពេល​កន្លង​​ទៅ។

ចំពោះ​ការ​សិក្សា​នូវ​វគ្គ​ពិសេស​នេះ​ ដោយ​មាន​ការ​ចំណាយ​ត្រឹម​តែ​ ២៩ ដុល្លារ​សម្រាប់​ ៥០ នាក់​ប៉ុណ្ណោះ ដែល​អ្នក​ចូល​រួម​សិក្សា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​រួម​មាន​៖១. អ្វី​ជា​ការ​និយាយ​ជា​សាធារណៈ​ ២. តើ​ត្រូវ​ត្រៀម​អ្វី​ខ្លះ​ដើម្បី​​ឲ្យ​ការ​និយាយ​ជា​សាធារណៈ​បាន​ល្អ​ ៣. អ្វី​ដែល​គួរ​ អ្វី​ដែល​មិន​គួរ​នៅ​ពេល​និយាយ​ជា​សាធារណៈ​ ៤. តើ​ការ​និយាយ​ជា​សាធារណៈ​ដែល​ល្អ​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ​?​ ដោយ​អនុវត្ត​ការ​និយាយ​ជា​សាធារណៈ​ដោយ​ផ្ទាល់​និង​ទទួល​បាន​យោបល់​កែ​លម្អ​ពី​គ្រូ​បណ្តុះ​បណ្តាល​។​

វគ្គ​សិក្សា​និយាយ​ជា​សាធារណៈ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២០ ខែ​ វិច្ឆិកា ឆ្នាំ២០២២ វេលា​ម៉ោង​ ៩:០០ ព្រឹក​ ដល់​ ៤:០០ រសៀល ស្ថិត​នៅ​ ហ្វែក​ធឺ​រី​ភ្នំ​ពេញ​ (Factory Phnom Penh)។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ស្រី​ ប៉ែន បុប្ផា ក្រៅ​ពី​ នាយិកា​ប្រតិបត្តិ ​ក្រុម​ហ៊ុន ឬទ្ធិពលនិង​ជា​គ្រូ​បណ្តុះ​​បណ្តាល​បំណិន​ជីវិត​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ លោក​ស្រី​ ​ក៏​ធ្លាប់​​ទទួល​បាន​ជ័យ​លាភី​លេខ១ ក្នុង​វេទិកា​ “ស្រ្តី​ជជែក​ដេញ​ដោល​ជា​សាធារណៈ​” ពី​ភាព​ជា​អ្នក​ដឹក​នាំ​ប្រចាំ​ឆ្នាំ​ ២០២២ និង​ជា​ទូត​សុច្ឆន្ទៈ​ជា​អ្នក​ដឹក​នាំ​នៅ​កម្ពុជាផង​ដែរ​៕