ជាផ្លូវការកម្ពុជាសម្ពោធនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា សម្ពោធការនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ ដែលមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងលោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជាអធិបតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជា ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននេះ គឺជាជោគជ័យថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យ កសិក ម្ម តាមរយៈការជួយបង្កើនផលិតកម្ម ការទាក់ទាញវិនិយោគទុនចិនក្នុងវិស័យផលិតកម្មកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឲ្យការនាំចេញ និងដល់ការបង្កើតការងារ និងបង្កើន ប្រាក់ចំណូលរបស់កសិករ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

លើសពីនេះ ក៏ដើម្បីទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល មាន និងពង្រីកទីផ្សារប្រទេសចិនសម្រាប់កសិកផលផ្សេងទៀតរបស់កម្ពុជា ដូចជា ម្រេច ដូងក្រអូប ទុរេន ផលិតផលសម្បុកត្រចៀកកាំ ផ្លែម្នាស់ ផ្លែខ្នុរ គ្រាប់ឈូក និងផលិតផលផ្សេងៗទៀតផងដែរ។

បន្ថែមទៅទៀត ការសម្ភោធជាផ្លូវការនេះ ត្រូវបានភាគីកម្ពុជា-ចិន បានអះអាងពីការឆ្លុះបញ្ចាំងពីភាពរឹងមាំ និងផ្លែផ្កានៃចំណង មិត្តភាពរវាងប្រទេសទាំងពីរ ហើយ ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ ហើយ ដែលទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានឈានឡើងដល់កម្រិត កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕